សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) គឺជាសាលារៀនចំណេះដឹងទូទៅមួយ ដែលត្រូវបានទទួលស្គាល់ ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពីថ្នាក់ក្រោមមត្ដេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ តាមបែបខែ្មរ-អាមេរិកាំង។ សាលារៀនបាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្ដល់នូវចំណេះដឹងដល់សិស្សានុសិស្សនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកគ្រូ អ្នកគ្រូ ដែលមានគរុកោសល្យ និងបទពិសោធន៍ខ្ពស់ព្រមទាំងបន្ទប់សិក្សា និងបន្ទប់ពិសោធន៍បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ងាយស្រួលក្នុងការសិក្សាប្រកបដោយផាសុខភាព។ នៅថ្ងៃអនាគតខាងមុខ សាលានឹងបន្តរក្សាលើគុណភាព វិន័យ និងសេវាកម្ម ឱ្យកាន់តែល្អប្រសើរ និងរឹងមាំថែមទៀតដើម្បីអភិវឌ្ឍសហគមន៍ និងប្រកួតប្រជែងលើឆាកអន្តរជាតិ។
សាលារៀន អន្តរទ្វីប អាមេរិកាំង មានសម្ភារឧបទេសសម្រាប់ការបង្រៀនសិស្សានុសិស្សយ៉ាងសំបូរបែប តួយ៉ាងការបង្កើតបន្ទប់ពិសោធន៍ ដើម្បីឆ្លើយតបទៅនឹងមុខវិជ្ជាវិទ្យាសាស្រ្ត។
កម្មវិធីសិក្សាស្រាវជ្រាវ ជាកម្មវិធីមួយនៃកម្មវិធីសិក្សាអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង។ កម្មវិធីនេះត្រូវបានបង្កើតឡើងជាមួយសកម្មភាពផ្សេងៗដូចជា ការសិក្សាស្រាវជ្រាវរបស់សិស្សនៅបន្ទប់ពិសោធ(ជាពិសេសលើមុខវិជ្ជាវិទ្យាសាស្រ្តពិត) ការដាក់ប្រធានបទស្រាវជ្រាវតាមមុខវិជ្ជានីមួយៗ ការដាក់ឱ្យសិស្សធ្វើកិច្ចការស្រាវជ្រាវសម្រាប់ការប្រកួតតាំងពិព័រណ៌ប្រចាំឆ្នាំរបស់សាលា និងការដាក់សំណួរស្រាវជ្រាវតាមរយៈទស្សនកិច្ចសិក្សារបស់ពួកគេម្នាក់ៗ។
សាលារៀន អន្តរទ្វីប អាមេរិកាំង របស់យើងប្តេជ្ញាយ៉ាងមោះមុតក្នុងការសហការជាមួយក្រសួង ឬមន្ទីរអប់រំយុវជន និងកីឡា អាជ្ញាធរ ស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ធនានា ព្រមទាំងអ្នកអាណាព្យាបាល និងអតីតសិស្សទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យគុណភាពអប់រំរបស់សាលារៀនយើងនាំមុខគេជានិច្ចនៅក្នុងប្រទេសកម្ពុជា។
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥
ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមតនកោដ្ឋ”
កិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ទី៣ ដល់ទី៦