យុវជន ជាវ័យមួយដែលពោរពេញទៅដោយថាមពល និងបញ្ញាស្មារតីក្លាវក្លា ជាពិសេសពួកគាត់ជាកម្លាំងស្នូលក្នុងការចូលរួមគ្រប់សកម្មភាពនានាក្នុងសង្គម ក៏ដូចជាការអភិវឌ្ឍជាតិផងដែរ។ យុវជនទាំងអស់នៅកម្ពុជាយើងមានប្រមានប្រហែលជាង៥០% នៃចំនួនប្រជាជនសរុប។ យុវជន គ្រួច ឈីម ជាសិស្សម្នាក់រៀននៅសាលា AIS ថ្នាក់ទី១២”ក” នាឆ្នាំសិក្សា២០១៨-២០១៩ នេះ។ យុវជនរូបនេះ កើតក្នុងត្រកូលអ្នកមានជីវភាពបង្គួរនៅក្នុងរាជធានីភ្នំពេញ។
អ្នកអាណាព្យាបាលរបស់យុវជនរូបនេះ បានចំណាយធនធានផ្ទាល់ខ្លួនអស់ជាច្រើនសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនគាត់។ ឆ្នាំនេះជាឆ្នាំដែលពួកគាត់ត្រូវ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សិស្សានុសិស្សទាំងអស់កំពុងតែមមាញឹកស្ទើររកពេលញាំបាយគ្មានព្រោះត្រូវប្រឹងប្រែងរៀនសូត្រ ត្រៀមប្រឡង។ គាត់ក៏ដូចជាសិស្សដទៃទៀតដែរ តែអ្វីដែលខុសប្លែកពីគេនោះ គឺគាត់បានចំណាយពេលលក្រៅពីការសិក្សាទៅជួយការងារក្នុងសាសា និងក្នុងសង្គមជាច្រើន។ ការងារក្នុងសាលាមានដូចជា បើកក្លិបសិក្សារៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ធ្វើជាប្រធានសម្របសម្រួលកម្មវិធីសាលាផ្សេងៗ (យុវជនស្មគ្រចិត្ត) និងការងារសប្បុរសធម៌ផ្សេងៗជាច្រើនទៀត។ ចំណែកឯកម្មវិធីក្រៅសាលាវិញមានដូចជា ដាំដើមឈើ លាបថ្នាំ សាលា……។
យើងក្រឡេកទៅមើលលទ្ធផលសិក្សាវិញ គឺគាត់នៅតែល្អ គ្មានការធ្លាក់ចុះ។ សូមបញ្ជាក់ផងដែរថា ការងារខាងលើនេះ ពួកគាត់ចាប់ប្រឡូកតាំងពីថ្នាក់ទី១០ មកម្លេះ។ ខាងក្រោមនេះជាវិធីសាស្រ្ត ក៏ដូចជាការចែករំលែកនូវបទពិសោធន៍ដែលធ្វើឱ្យពួកគាត់នៅតែខ្លាំង។
ចំពោះយុវសិស្ស ឈីម គាត់បាននិយាយថា” ក្នុងមួយថ្ងៃមនុស្សម្នាក់ៗមានពេលទំនេរសម្រាកពីការគេង ប្រហែលជា១៦ទៅ ១៧ម៉ោង។ ដូច្នេះត្រូវបែងចែកពេវេលាឱ្យបានច្បាស់លាស់ (ពេលរៀន ពេលសម្រាក ពេលធ្វើការងារសង្គម)។ ចំពោះការសិក្សាគាត់បាន និយាយថា ត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានក្នុងការស្តាប់គ្រូពន្យល់នៅថ្នាក់ ក៏ដូចជាការកត់ត្រាមេរៀន និងសួរ-ឆ្លើយមេរៀនក្នុងម៉ោងនីមួយៗផងដែរ។ ឯវិធីសាស្ត្រនៅផ្ទះវិញ គឺត្រូវកំណត់មុខវិជ្ជាណាដែលច្បាស់ មួយណាដែលមិនច្បាស់ដើម្បីងាយស្រូលពង្រឹងបន្ថែម។ មួយវិញទៀត រៀងរាល់ព្រឹកគាត់តែងរំលឹកមេរៀននៅផ្ទះជាប្រចាំ។ លើសពីនេះទៅទៀត អ្វីដែលជាចំណុចខ្លាំងរបស់គាត់ គឺតែងតែយកមេរៀន ឬលំហាត់ដែលខ្លួនអាចធ្វើបាន ឬយល់ទៅពន្យល់មិត្តភក្តិ ដើម្បីចែករំលែក ក៏ដូចជាបន្ថែម និងពង្រឹងសមត្ថភាពខ្លួនគាត់ផ្ទាល់តែម្តង។ គាត់មានផែនការយ៉ាងច្បាស់ក្នុងការបែងចែកពេលវេលារៀន និងការងារសង្គម។ ចំពោះការងារសង្គម គាត់បាននិយាយថាត្រូវតែឆ្លៀតពេលទំនេរ ឬនៅចុងសប្តាហ៍។ ពេលខ្លះគាត់បាននិយាយថា ការងារនេះបានពង្រីកចំណេះដឹងមួយកម្រិតដែលគាត់មិនធ្លាប់ជួបក្នុងមេរៀន។ ការងារដែលគាត់បានចូលរួមមានដូចជា យុវជនស្ម័គ្រចិត្ត បេតិកភណ្ឌ លាបថ្នាំសាលា រៀបចំការបើក-បិទបវេសនកាលសាលាជាដើម។
ទោះបីជាយុវជនរូបនេះរវល់ស្ទើររកពេលទំនេរ គ្មានយ៉ាងណាក៏ដោយ តែការសិក្សារបស់គាត់មិនធ្លាក់ចុះឡើយ គាត់នៅតែកាន់លំដាប់ A ជានិច្ចជារៀងរាល់ខែ។ សម្រាប់ការដែលយកនិទ្ទេសនេះនៅសាលាAIS វាមិនមែនជាការចៃដន្យនោះទេ គឺត្រូវតែប្រឹងអស់ពីកម្លាំងកាយ និងចិត្ត។ គាត់បានបង្ហើបពីល្បិចនៃការសិក្សារបស់ប្អូនដែលមិនធ្លាក់ចុះ ទោះមានការរវល់ក្នុងការងារសង្គម ដូចខាងក្រោមនេះ៖
កើតមកជាមនុស្សក្នុងលោកនេះ គឺជាសំណាងមួយយ៉ាងអស្ចារ្យ គឺយើងអាចធ្វើអ្វីដែលយើងចង់ធ្វើដើម្បីខ្លួនឯង គ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ។ ដូចជាយុវជនរូបខាងលើនេះស្រាប់ ពួកគាត់ទើបតែថ្នាក់ទី១២ សោះតែគាត់កំពង់ដុះពន្លកឈានទៅរកយុវជនគំរូទាំងការសិក្សា និងក្នុងសង្គមផងដែ។ ដូចអ្វីដែលគាត់បានរៀបរាប់ខាងលើ។ ចុះអ្នកវិញក្នុងនាមជាពន្លកថ្មី ម្នាក់ដែលបានរៀបចំខ្លួនហើយឬនៅ?