ស៊ុនលី សិក្ខា
យុវជន ជាវ័យមួយដែលពោរពេញទៅដោយថាមពល និងបញ្ញាស្មារតីក្លាវក្លា ជាពិសេសពួកគាត់ជាកម្លាំងស្នូលក្នុងការចូលរួមគ្រប់សកម្មភាពនានាក្នុងសង្គម ក៏ដូចជាការអភិវឌ្ឍជាតិផងដែរ។ យុវជនទាំងអស់នៅកម្ពុជាយើងមានប្រមានប្រហែលជាង៥០% នៃចំនួនប្រជាជនសរុប។ ស៊ុនលី សិក្ខា ជាយុវតីម្នាក់រៀននៅសា AIS ថ្នាក់ទី១២”ក” នាឆ្នាំសិក្សា២០១៨-២០១៩នេះ។ យុវតីរូបនេះ កើតក្នុងត្រកូលអ្នកមានជីវភាពបង្គូរផងដែរនៅរាជធានីភ្នំពេញ។ អាណាព្យាបាលពួកគាត់ បានបោះទន់យ៉ាងធំមកលើសាលាAIS។
ឆ្នាំនេះជាឆ្នាំដែលគាត់ត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សិស្សានុសិស្សទាំងអស់កំពុងតែមមាញឹកស្ទើររកពេលញាំបាយគ្មាន ព្រោះត្រូវប្រឹងប្រែងរៀនសូត្រត្រៀមប្រឡង។ គាត់ក៏ដូចជាសិស្សដទៃទៀតដែរ តែអ្វីដែលខុសនោះ គឺគាត់បានចំណាយពេលក្រៅពីការសិក្សាទៅជួយការងារក្នុងសាសា និងក្នុងសង្គមជាច្រើន។ ការងារក្នុងសាលាមានដូចជា បើកក្លិបសិក្សារៀងរាល់ថ្ងៃសៅរ៍ អាទិត្យ គណៈកម្មការសម្របសម្រួលកម្មវិធីសាលាផ្សេងៗ (យុវជនស្មគ្រចិត្ត) និងការងារសប្បុរសធម៌ផ្សេងៗជាច្រើនទៀត។ ចំណែកឯកម្មវិធីក្រៅសាលាវិញមានដួចជា ដាំដើមឈើ លាបថ្នាំសាលា……។ យើងក្រឡេកទៅមើលលទ្ធផលសិក្សាវិញ គឺគាត់នៅតែល្អ គ្មានការធ្លាក់ចុះ។ សូមបញ្ជាក់ផងដែរថា ការងារខាងលើនេះគាត់ចាប់ប្រឡូកតាំងពីថ្នាក់ទី១០ មកម្លេះ។ ខាងក្រោមនេះជាវិធីសាស្រ្ត ក៏ដូចជាការចែករំលែកនូវបទពិសោធន៍ដែលធ្វើឱ្យគាត់នៅតែខ្លាំង។
គាត់បាននិយាយថា” ក្នុងមួយថ្ងៃមនុស្សម្នាក់ៗមានពេលទំនេរសម្រាកពីការគេងប្រហែលជា១៦ទៅ១៧ម៉ោង។ ដូច្នេះត្រូវបែងចែកពេវេលាឱ្យបានច្បាស់លាស់ (ពេលរៀន ពេលសម្រាក ពេលធ្វើការងារសង្គម)។ ចំពោះការសិក្សាគាត់បាននិយាយថា ត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានក្នុងការស្តាប់គ្រូពន្យល់នៅថ្នាក់ ក៏ដូចជាការកត់ត្រាមេរៀន និងសួរ-ឆ្លើយមេរៀនក្នុងម៉ោងនីមួយៗផងដែរ។ ឯវិធីសាស្ត្រនៅផ្ទះវិញ គឺត្រូវកំណត់មុខវិជ្ជាណាដែលច្បាស់ មួយណាដែលមិនច្បាស់ដើម្បីងាយស្រូលពង្រឹងបន្ថែម។ មួយវិញទៀត រៀងរាល់ព្រឹកគាត់តែងរំឭកមេរៀននៅផ្ទះជាប្រចាំ។ លើសពីនេះទៅទៀត អ្វីដែលជាចំណុចខ្លាំងរបស់គាត់ គឺតែងតែយកមេរៀន ឬលំហាត់ដែលខ្លួនអាចធ្វើបាន ឬយល់ទៅពន្យល់មិត្តភក្តិ ដើម្បីចែករំលែក ក៏ដូចជាបន្ថែម និងពង្រឹងសមត្ថភាពខ្លួនគាត់ផ្ទាល់តែម្តង។
គាត់ក្នុងការងាររៀនសូត្រ និងសង្គមមានផែនការយ៉ាងច្បាស់លាស់ក្នុងការបែងចែកពេលវេលារៀន និងការងារសង្គម។ ចំពោះការងារសង្គម គាត់បាននិយាយថាត្រូវតែឆ្លៀតពេលទំនេរ ឬនៅចុងសប្តាហ៍។ ពេលខ្លះគាត់បាននិយាយថា ការងារនេះបានពង្រីកចំណេះដឹងមួយកម្រិតដែលគាត់មិនធ្លាប់ជួបក្នុងមេរៀន។ ការងារដែលគាត់បានចូលរួមមានដូចជា យុវជនស្ម័គ្រចិត្ត បេតិកភណ្ឌ លាបថ្នាំសាលា រៀបចំការបើក-បិទបវេសនកាលសាលាជាដើម។
ទោះបីជាយុវតីរូបនេះរវល់ស្ទើររកពេលទំនេរគ្មានយ៉ាងណាក៏ដោយ តែការសិក្សាគាត់មិនធ្លាក់ចុះឡើយ គាត់នៅតែកាន់លំដាប់ A ជានិច្ច ជារៀងរាល់ខែ។ សម្រាប់ការដែលយកនិទ្ទេសនេះ នៅសាលាAIS វាមិនមែនជាការចៃដន្យនោះទេ គឺត្រូវតែប្រឹងអស់ពីកម្លាំងកាយ និងចិត្ត។ គាត់បានបង្ហើបពីល្បិចនៃការសិក្សារបស់ប្អូនដែលមិនធ្លាក់ចុះទោះមានការរវល់ក្នុងការងារសង្គម ដូចខាងក្រោមនេះ៖
កើតមកជាមនុស្សក្នុងលោកនេះ គឺជាសំណាងមួយយ៉ាងអស្ចារ្យ គឺយើងអាចធ្វើអ្វីដែលយើងចង់ធ្វើដើម្បីខ្លួនឯង គ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ។ ដូចជាយុវតីរូបខាងលើនេះស្រាប់គាត់ទើបតែថ្នាក់ទី១២សោះ តែគាត់កំពុងដុះពន្លកឈានទៅរកយុវជនគំរូទាំងការសិក្សា និងក្នុងសង្គមផងដែរ។ ដូចអ្វីដែលគាត់បានរៀបរាប់ខាងលើ ចុះអ្នកវិញក្នុងនាមជាពន្លកថ្មីម្នាក់ដែរ បានរៀបចំខ្លួនហើយឬនៅ?